សន្តមរណសាក្សី ហេមីឡាស (HERMYLAS) និង ស្ត្រាតូនីកូស (STRATONICUS) ដ៏វិសុទ្ធ
THE HOLY MARTYRS HERMYLAS AND STRATONICUS

ចៅអធិរាជ លីស៊ីនយ៉ូស (Licinius) បានបង្កើនការធ្វើទារុណកម្មយ៉ាងខ្លាំងក្លាលើពួកគ្រីស្ទាន។ សន្ត ហេមីឡាស ដែលជាគ្រីស្ទាន និងជាជំនួយការបូជាចារ្យ (deacon) ក្នុងព្រះសហគមន៍ ត្រូវបានគេចាប់ខ្លួន ហើយនាំទៅកាត់ក្ដី។ នៅពេលដែល ហេមីឡាស ត្រូវបានគេប្រាប់ថាគាត់កំពុងត្រូវបាននាំទៅធ្វើទារុណកម្ម គាត់មានអំណរយ៉ាងខ្លាំង។ ចៅអធិរាជ បានគំរាមកំហែងគាត់ដោយឥតប្រយោជន៍។ ហេមីឡាស បានទទួលស្គាល់ជំនឿរបស់គាត់លើព្រះគ្រិស្តយ៉ាងចំហ ហើយបានឆ្លើយតបទៅនឹងការគំរាមកំហែងទាំងអស់របស់ ចៅអធិរាជ ដោយពោលថា៖ «ព្រះអម្ចាស់គង់ជាមួយខ្ញុំ ខ្ញុំមិនខ្លាចអ្វីឡើយ តើមនុស្សអាចធ្វើអ្វីប្រឆាំងនឹងខ្ញុំបាន?» (ទំនុកតម្កើង ១១៨:៦)។
ក្រោយពីទារុណកម្មដ៏ឈឺចាប់បំផុត ហេមីឡាស ត្រូវបានគេចោលទៅក្នុងគុក។ អ្នកយាមគុកគឺ ស្ត្រាតូនីកូស ដែលជាគ្រីស្ទានដោយសម្ងាត់ម្នាក់ ដែលអាណិតស្រឡាញ់ការឈឺចាប់របស់ ហេមីឡាស អស់ពីចិត្ត។ នៅពេលដែលត្រូវបានរាយការណ៍ទៅ ចៅអធិរាជ ថា ស្ត្រាតូនីកូស ក៏ជាគ្រីស្ទានដែរ ចៅអធិរាជ បានបញ្ជាឱ្យពន្លិចពួកគាត់ទាំងពីរក្នុងទនេ្លដានូប (Danube)។ ពេលនោះ អ្នកដំណើរការកាត់ទោសបានចង ហេមីឡាស និង ស្ត្រាតូនីកូស ក្នុងសំណាញ់មួយ ហើយពន្លិចពួកគាត់ទាំងពីរ។
បីថ្ងៃក្រោយមក សាកសពរបស់ពួកគាត់បានអណ្តែតមកច្រាំង។ ពួកគ្រីស្ទានបានរកឃើញសាកសពរបស់ពួកគាត់ ហើយបានបញ្ចុះពួកគាត់ចម្ងាយប្រហែល ១៨ ម៉ាយល៍ (២៩ គីឡូម៉ែត្រ) ពីទីក្រុងបែលក្រាដ (Belgrade)។
សន្តមរណសាក្សីដ៏រុងរឿងទាំងនេះបានទទួលទារុណកម្មដោយសារព្រះគ្រិស្ត ហើយត្រូវបានលើកតម្កើងក្នុងឆ្នាំ ៣១៥ នៃគ.ស.។
