សន្ត អង់តូនី (ANTHONY) ដ៏មហាសាល (THE GREAT)
THE VENERABLE ANTHONY THE GREAT PETER]

សន្តអង់តូនីជាជនជាតិអេហ្ស៊ីប (Egypt) ហើយបានប្រសូតនៅប្រហែលនៅឆ្នាំ ២៥០ នៃគ.ស នៅក្នុងភូមិកូម៉ាន (Koman) ជិតទីក្រុងហេរ៉ាក្លេ (Heraclea)។ បន្ទាប់ពីមរណភាពរបស់ឪពុកម្តាយដែលមានត្រកូលខ្ពស់ និងមានទ្រព្យស្តុកស្តម្ភ គាត់បានបែងចែកមរតកជាមួយប្អូនស្រីរបស់គាត់ ដែលជាអនីតិជន ហើយបានទុកនាង ឲ្យនៅជាមួយ សាច់ញាតិមួយចំនួនដើម្បីឲ្យគេមើលថែនាង។ អង់តូនីបានចែកចាយពាក់កណ្តាលនៃមរតករបស់គាត់ដល់ជនក្រីក្រ ហើយនៅក្នុងអាយុ២០ឆ្នាំ គាត់បានលះបង់ខ្លួនដើម្បីរស់នៅជីវិតជាអ្នកបួស (ascetic life) ដែលគាត់បានប្រាថ្នាចង់បានតាំងពីកុមារភាពមកម្ល៉េះ។
ដំបូងឡើយ អង់តូនីបានរស់នៅក្នុងជីវិតជាអ្នកបួសនៅជិតភូមិរបស់គាត់ ប៉ុន្តែដើម្បីគេចចេញពីការរំខានរបស់មនុស្ស គាត់បានដកខ្លួនចូលទៅក្នុងទីរហោស្ថាននៅលើច្រាំងសមុទ្រក្រហម (Red Sea)។ នៅទីនោះ គាត់បានចំណាយពេលម្ភៃឆ្នាំក្នុងនាមជាអ្នកបួសដែលនៅតែម្នាក់ឯង (recluse) ដោយមិនជាប់ពាក់ព័ន្ធជាមួយនរណាម្នាក់ក្រៅពីព្រះជាម្ចាស់។ តាមរយៈការអធិស្ឋាន ពិចារណា (reflection) និងការសញ្ជឹងគិត (contemplation) ជានិច្ច គាត់បានស៊ូទ្រាំនឹងការល្បួងដែលមិនអាចរៀបរាប់បានពីពួកអារក្ស (devil) យ៉ាងអត់ធ្មត់។ កេរ្តិ៍ឈ្មោះរបស់គាត់បានសាយភាយពេញសកលលោកទាំងមូល ហើយសិស្សជាច្រើនបានមកជុំគ្នាជុំវិញគាត់ ដែលគាត់បានដាក់ពួកគេនៅលើមាគ៌ានៃសេចក្តីសង្គ្រោះ តាមរយៈគំរូ និងពាក្យសម្ដីរបស់គាត់។
ក្នុងរយៈពេលប៉ែតសិបប្រាំឆ្នាំនៃជីវិតជាអ្នកបួសរបស់គាត់ គាត់បានទៅទីក្រុងអាឡិចសាន់ឌ្រី (Alexandria) ត្រឹមតែពីរលើកប៉ុណ្ណោះ៖ លើកទីមួយ ដើម្បីស្វែងរកការធ្វើជាមរណសាក្សី (martyrdom) ក្នុងអំឡុងពេលនៃការបៀតបៀនលើព្រះសហគមន៍ (Church) និងលើកទីពីរ តាមការអញ្ជើញរបស់សន្ត អាតាណាស៊ីស៍ (Athanasius) ដ៏មហាសាល (the Great) ដើម្បីបដិសេធការចោទប្រកាន់របស់ពួកអារីអូស (Arians) ដែលថាគាត់ក៏ជាអ្នកប្រកាន់ខ្ជាប់ការបង្រៀនខុសឆ្គងអារីយ៉ាន (Arian heresy) ដែរ។
អង់តូនីបានសម្រាក (reposed) នៅក្នុងឆ្នាំទី ១០៥ នៃជីវិតរបស់គាត់ ដោយបន្សល់ទុកនូវកងទ័ពសិស្សទាំងមូល និងអ្នកត្រាប់តាមគាត់។ ទោះបីជាអង់តូនីមិនមែនជាអ្នកប្រាជ្ញ (scholar) ក៏ដោយ ក៏គាត់នៅតែជាទីប្រឹក្សា និងជាគ្រូបង្រៀនរបស់មនុស្សដែលមានចំណេះដឹងជ្រៅជ្រះបំផុតនៅក្នុងសម័យកាលរបស់គាត់ ដូចជាសន្ត អាតាណាស៊ីស៍ ជាដើម។ នៅពេលដែលទស្សនវិទូក្រិច (Greek) ខ្លះបានល្បួងគាត់ដោយប្រាជ្ញាផ្នែកអក្សរសាស្ត្រ (literary wisdom) អង់តូនីបានធ្វើឲ្យពួកគេខ្មាស់អៀនដោយសំណួរថា៖ «តើមួយណាចាស់ជាងគេ តើការយល់ដឹង (understanding) ឬសៀវភៅ (book)? តើក្នុងចំណោមពីរនេះ មួយណាជាបុព្វហេតុនៃមួយទៀត?» ដោយមានការខ្មាស់អៀន ទស្សនវិទូទាំងនោះក៏បែកខ្ញែកគ្នាទៅ ដ្បិតពួកគេបានយល់ថា ពួកគេមានតែចំណេះដឹងខាងអក្សរសាស្ត្រ (literary knowledge) ដោយគ្មានការយល់ដឹង (understanding) រីឯអង់តូនីវិញ មានការយល់ដឹង។
នេះគឺជាមនុស្សម្នាក់ដែលបានឈានដល់ភាពល្អឥតខ្ចោះ (perfection) តាមកម្រិតដែលមនុស្សជាទូទៅអាចឈានដល់នៅលើផែនដីនេះ។ នេះគឺជាអ្នកណែនាំដល់អ្នកណែនាំឯទៀត (instructor to instructors) និងជាគ្រូបង្រៀនដល់គ្រូបង្រៀនទាំងឡាយ (teacher of teachers) ដែលអស់រយៈពេលប៉ែតសិបប្រាំឆ្នាំពេញបានធ្វើឲ្យខ្លួនគាត់គ្រប់លក្ខណ៍ (perfected himself) ហើយមានតែតាមរបៀបនេះទេ ទើបគាត់អាចធ្វើឲ្យអ្នកដទៃជាច្រើនទៀតគ្រប់លក្ខណ៍បាន។
ដោយមានអាយុច្រើនឆ្នាំ និងស្នាដៃដ៏អស្ចារ្យ អង់តូនីបានសម្រាកក្នុងព្រះអម្ចាស់នៅឆ្នាំ ៣៥៦ នៃគ.ស។
