សូមស្វាគមន៍មកដល់ទំព័រ សន្តបុគ្គលប្រចាំថ្ងៃ ដែលរៀបរាប់អំពី ជីវិតដ៏វិសុទ្ធរបស់សន្ត គ្រិស្តអ័រតូដុក្ស
នៅគ្រប់សម័យកាល ព្រះជាម្ចាស់បានប្រោសលើកឡើង មនុស្សប្រុស និងមនុស្សស្រី ដែលបានបំភ្លឺ លោកិយនេះ ដោយពន្លឺនៃព្រះគ្រីស្ទ។ មនុស្សដ៏វិសុទ្ធ ទាំងអស់នេះ — ដែលហៅថា សន្ត — មិនមែនជាមនុស្ស នៅជំនាន់ឆ្ងាយពីអតីតកាលទេ ប៉ុន្តែជាសាក្សីនៃជំនឿ ដ៏មានជីវិត របស់ព្រះរាជាណាចក្ររបស់ព្រះ។ ពួកគេបង្រៀនបង្ហាញ យើងអំពីអត្ថន័យពិត នៃជីវិតរស់នៅជាមនុស្ស ការបានទទួលការព្យាបាល និងការផ្លាស់ប្តូរ ដោយព្រះគុណនៃព្រះវិញ្ញាណបរិសុទ្ធ។
ព្រះសហគមន៍ គ្រិស្តអ័រតូដុក្ស គោរពស្រលាញ់ ព្រឹត្តិការណ៍នៃ ជីវិតរបស់មនុស្សដ៏វិសុទ្ធ ទាំងអស់នេះ មិនមែនទុកដូចជា តែជាប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែជាទីបន្ទាល់ដែលមានជីវិត។ មនុស្សដ៏វិសុទ្ធ ទាំងអស់នេះ នៅតែបន្តដឹកនាំយើង សពថ្ងៃនេះ ដោយហៅយើងឲ្យកែប្រែចិត្ត មានភាពក្លាហាន មានចិត្តគំនិតបន្ទាបខ្លួន និងសេចក្ដីស្រឡាញ់ តាមរយះការអធិស្ឋាន និងគំរូរបស់ពួកគេ។ ដូចពាក្យនិយាយរបស់សន្ត យ៉ូហាន នៃក្រុងដាម៉ាស រំឭកយើងថា ៖ « ពួកបរិសុទ្ធ បានក្លាយជាទីលំនៅរបស់ព្រះ ត្បិតតាមរយៈភាពបរិសុទ្ធ និងភាពជិតស្និទ្ធរបស់ពួកគេទៅកាន់ទ្រង់ ព្រះអង្គបានបង្កើតផ្ទះរបស់ទ្រង់នៅក្នុងពួកគេ » ។
នៅលើទំព័រនេះអ្នកនឹងឃើញ៖
- ការរំលឹកប្រចាំថ្ងៃនៃជីវិតរបស់ ពួកបរិសុទ្ធ (សន្តបុគ្គល);
- ជីវប្រវត្តិខ្លីៗ និងដំណើររឿងអំពីការតស៊ូ និងជ័យជំនះរបស់ពួកគេនៅក្នុងព្រះគ្រីស្ទ;
- សុន្ទរកថា និងការបង្រៀនដែលជួយចិញ្ចឹមផ្គត់ផ្គង់ ព្រលឹងវិញ្ញាណរបស់យើង;
- រូបអាយខន (icons) និងទំនុកតម្កើង ដែលលើកតម្កើងការចងចាំរបស់ពួកគេ។
ខែ មករា
ខែកុម្ភះ
ខែ មិនា
ខែ មេសា
ខែ ឧសភា
ខែ មិថុនា
ខែ កក្កដា
ខែ សីហា
ខែ កញ្ញា
ខែ តុលា
ខែ វិច្ឆិកា
ខែ ធ្នូ



